ក្រោយមានការផ្ទុះការរិះគន់យ៉ាងខ្លាំងលើការថតវីដេអូបែបស្រើបស្រាលមក កញ្ញាអាណារ៉ូស ចេញបកស្រាយ ថា…….(មានវីដេអូ)

សង្គម

ក្រោយមានការផ្ទុះការរិះគន់យ៉ាងខ្លាំង ទៅលើ តារាសម្តែងប្រុសស្រី២រូប ដែលបានធ្វើការបញ្ចេញវីដេអូបែបស្រើបស្រាល ដែលគេសង្ស័យថាជាការថត MV បន្ទាប់មកនារីដែលសម្តែងនៅក្នុងនោះ ក៏បានធ្វើការបង្ហាញអារម្មណ៍មិនខ្វល់ ជាមួយនឹងពាក្យរិះគន់ទាំងនេះទេ។

ប៉ុន្តែខណៈពេលដែលមានការរិះគន់បែបយ៉ាងច្រើនមក តារាសម្តែងរូបនេះ ក៏បានធ្វើការចេញមុខ មកបកស្រាយតាមរយៈបទសម្ភាសន៍របស់ លោក អ៊ឹម ជីវ៉ា ជាមួយនឹងហេតុផលដែលនឹកស្មានមិនដល់ ស្របពេលដែលមានការរិះគន់ព្រាតពេញបណ្តាញសង្គម។

ជាមួយគ្នានេះដែរ កញ្ញាអាណារ៉ូស បានធ្វើការបកស្រាយយ៉ាងខ្លីថា វីដេអូដែលនាងថតនេះគឺជាវីដេអូថតលេងជាមួយនឹងក្រុមការងារប៉ុណ្ណោះ បន្ទាប់ពីការថតចម្រៀង មិនមែនជាការថតMV ដែលមានឈុតបែបនេះ ដូចគិតនោះឡើយ។ ហើយម្យ៉ាងវិញទៀត នាងក៏បានបញ្ជាក់ថា បើសិនជាវីដេអូឈុតនេះមាននៅក្នុងMV មួយណា នាងនឹងធ្វើការចេញមុខទទួលទោស តែបើគ្មាននោះទេគឺគ្មានសិទ្ធិមកដាក់ទោសនាងឡើយ ព្រោះគ្រាន់តែជាការថតលេងតែប៉ុណ្ណោះ៕

វិដេអូvideo អោបថើបស្រើបស្រាលរបស់របស់តារាសម្តែងពីដួង ពេលនេះកញ្ញា អាណារ៉ូស ចេញមកបកស្រាយហើយ

Posted by សិល្បករកម្ពុជា on Monday, November 4, 2019