វីដេអូក្លីបសម្តែង ឱបថើប លូកស្ទាប ពេលនេះដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ

សង្គម

ថ្មីៗនេះមានការរិះគន់យ៉ាងចាស់ដៃចំពោះការថតវីដេអូចម្រៀងចំណងជើង “សង្សារក៏ផិត​ មិត្តក៏ក្បត់” ការរិះគន់នេះបន្ទាប់ពីមានវីដេអូចែកចាយពេញបណ្តាញសង្គមបង្ហាញឈុតមួយដែលតួសម្តែងបានថតឱបថើប លូកស្ទាប ដែលមើលទៅពិតជាមិនសមរម្យ និងអាចប៉ះពាល់ខ្លាំងដល់សិល្បៈ និងសីលធម៌ក្នុងសង្គម។

បើតាមលោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈ បានបង្ហោះឲ្យដឹងថា៖ “សុំបងប្អូនមហាជនជ្រាបជាព័ត៌មាន ថ្មីៗនេះ មានMVវីដេអូមួយ ថតបង្ហាញភាពសិចស៊ីជ្រុល ខ្ញុំបាទបានទាក់ទៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈហើយ ក្រសួងកំពុងតែស្វែងរកព័ត៌មានលម្អិតពាក់ព័ន្ធនឹងផលិតកម្មដែលផលិតឃ្លីបវីដេអូនេះ ព័ត៌មានមិនទាន់ផ្លូវការបានបញ្ជាក់ថា ឃ្លីបវីដេអូនេះមិនមែនផលិតដោយផលិតកម្មដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ នេះបើតាមការឲ្យដឹងពីលោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ”។