មនុស្ស១២នាក់ស្លាប់ និង២៨នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងពីរខ្សែបុកគ្នាទាំងយប់នៅបង់ក្លាដែស

ព័ត៌មានអន្តរជាតិ

កាលពីវេលាម៉ោង ២៖០០នាទីទៀបភ្លឺថ្ងៃអង្គារនេះ (ម៉ោងនៅរដ្ឋធានីដាកា) មានករណីគ្រោះថ្នាក់ដ៏គួរឲ្យរន្ធត់មួយ រវាងរថភ្លើងពីរខ្សែដែលបានបុកគ្នាពេញមួយទំហឹង ស្ថិតនៅតាមបណ្តាលផ្លូវដែកនៃស្រុក ប្រាហ៍ម៉ានបារៀ (Brahmanbaria) រដ្ឋធានីដាកា (Dhaka) របស់ប្រទេសបង់ក្លាដែស ដោយបានផ្តាច់យកជីវិតមនុស្ស ១២នាក់ និង ២៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាននាព្រឹកថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩។

ករណីគ្រោះថ្នាក់រថភ្លើងបុកគ្នានេះ កំពុងតែត្រូវបានធ្វើការស៊ើបអង្កេត ខណៈគ្រោះថ្នាក់ស្រដៀងៗគ្នានេះ ក៏ធ្លាប់បានកើតមានឡើងរួចមកហើយដែរ។ គួរបញ្ជាក់ថា បង់ក្លាដែសជាប្រទេសក្រីក្រមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង ហើយប្រព័ន្ធហេដ្ឋរចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសផ្លូវថ្នល់ និងផ្លូវដែក មានសភាសចាស់ខូច ដែលងាយនឹងបង្កគ្រោះថ្នាក់បំផុត៕