តើកូរូណាវីរុស (Coronavirus) អាចឆ្លងដោយរបៀបណា? កាពារយ៉ាងដូចម្តេច?

សង្គម

ឯកឧត្តម ជឹម ភក្ត្រា៖ ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗ ក្នុងនាមខ្ញុំធ្លាប់ធ្វេីការនៅមន្ទីពិសោធន៍ស្រាវជ្រាវវេជ្ជសាស្រ្តនៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រយៈពេលជាង១០ឆ្នាំ: ៖
ជាទូទៅការចំលងវីរុស Coronavirusអាចឆ្លងបានត្រូវពឹងលើកត្តាបីសមស្រប

  1. ចំនួនមេរោគ
  2. សីតុណ្ហភាព (ក្រោម២០ C)
  3. ការប៉ះពាល់ និងនៅទល់មុខអ្នកជម្ងឺផ្ទាល់ដោយគ្មានរបាំងការពារ)

កត្តាដែលមិនងាយឆ្លងរាលដាលនៅប្រទេសយេីង:
១. ប្រទេសយេីងមានសីតណ្ហភាពលេីសពី 30 c (ដែលជាកត្តា Virus មិនអាចរស់បាន នៅពេលខ្ទាតចេញពីអ្នកជម្ងឺណាម្នាក់ ទៅមនុស្សម្នាក់ទៀតដោយរក្សាចម្ងាយពីគ្នា១ម៉ែត្រ)
២. មិនទាន់មានអ្នកផ្ទុក Virus នេះច្រេីននៅឡេីយ។ ដូច្នេះអ្នកដែលមិននៅក្នុងតំបន់ប្រឈម មិនចាំបាច់ពាក់ម៉ាស់ឡេីយ។

ចំពោះការវិភាគរកមេរោគនេះ

  • គឺគេយកសំណាកពីក្នុងច្រមុះអ្នកសង្ស័យមានមេរោគនេះ (គឺមិនយកសំណាកឈាមទេ)
    -ការសង្ស័យនរណាម្នាក់មានជម្ងឺនេះ គឺផ្តោតទៅលេីជននោះមានកម្តៅលេីសពី៣៨c ហេីយមកពីតំបន់ប្រឈម (តំបន់ប្រភពជម្ងឺនេះ)
  • ធ្វេីការវិភាគ លេីDNA របស់មេរោគដោយបច្ចេកទេស Real Time PCR (RT-PCR) ដែលមាននៅ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
    – មិនមែនស្គែនដូចរាវរកគ្រឿងផ្ទុះនោះទេ

ចំពោះការប្រេីម៉ាស់ ការពារ :
Virus នេះមានទំហំ 0,125 micrometer, គឺតូចជាងទំហំ Bacteri ទៅទៀត។ ដូច្នេះម៉ាស់ដែលគេពាក់ទូទៅនេះមិនអាចរារាំងvirusនេះ 100% បានទេ តែអាចការពារការខ្ទាតទឹកមាត់នៅពេលគេក្រដាស់ឬក្អក នៅចំពោះមុខយេីង។

អាស្រ័យហេតុនេះសូមកុំព្រួយបារម្ភពេក នាំអោយមានការជ្រួលច្របល់។
សូមអរគុណ