បើមិនចង់ជួបរឿងស្តាយក្រោយទាំងនេះទេ សូមកុំឱ្យកូនតូចៗរបស់បងប្អូនប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចច្រើនពេក​…!(មានវីដេអូ)

ផ្សេងៗ

ក្មេងស្រីម្មាក់បានវះកាត់ភ្នែករបស់នាងនៅក្នុងអាយុ ៤ ឆ្នាំហើយនាងក៏បានប្រឈមទៅនិងបញ្ហាផ្សេងៗទៀតជាច្រើនដូចជា ការឆាប់ខឹង ការកង្វល់ កង្វះការប្រមូលផ្តំជាដើមដោយសារតែភ្នែករបស់នាងត្រូវបានសម្លឹងមើលទៅកាន់កញ្ចក់ទូរស័ព្ទដៃយ៉ាងច្រើនដែលនាងបានប្រើប្រាស់។

បុរសម្នាក់បានចែករំលែកនូវបទពិសោធន៍ផ្លាល់ខ្លួនរបស់គាត់ថា ««​ សូមកំឲ្យកូនរបស់អ្នកប្រើប្រាស់នូវឧបករណ៍អេឡិចត្រូនិចច្រើនពេក​ពីបព្រោះ  គាត់បានចាប់ផ្តើមអនុញ្ញាតឱ្យកូនស្រីតូចរបស់គាត់ប្រើស្មាតហ្វូននិង iPad របស់គាត់តាំងពីអាយុ 2 ឆ្នាំបន្ទាប់ពីនោះកូនស្រីរបស់គាត់បានបង្ហាញសញ្ញានៃការញៀន។ នៅពេល ដែលគាត់ បានយកទូរស័ព្ទចេញពីដៃរបស់នាង នាងបានខឹង។ »»

បន្ទាប់មកចាប់កូនស្រីគាត់ក៏បានចាប់ផ្តើមកើតមានបញ្ហាភ្នែក ដែលតម្រូវឱ្យធ្វើការវះកាត់។ ទោះបីជាយ៉ាងណាក៏ដោយលោក វេជ្ជបណ្ឌិតបាននិយាយថាកូនស្រីរបស់គាត់ នឹងមិនមើលឃើញបានល្អដូចមុននោះទេ បន្ទាប់ពីធ្វើការវះកាត់ និងតម្រូវឱ្យពាក់វែនតាដើម្បីជំនួយដើម្បីបានមើលឃើលច្បាស់។

នេះគឺជាសារមួយដែលបានធ្វើការដាស់តឿនទៅដល់ឪពុកម្តាយដ៏ទៃទៀត បើមិនចង់ឱ្យកូនតូចរបស់លោកអ្នកមានបញ្ហាទាំងនេះទេ សូមកុំឱ្យពួកគាត់ប្រើប្រាស់ទូរស័ព្ទ ឬក៏គ្រឿងអេឡិចត្រូនិចផ្សេងៗទៀតច្រើនពេកអី ៕

រូបតំណាង
ក្មេងស្រីដែលបានវះកាត់ភ្នែក
ក្មេងស្រីដែលបានវះកាត់ភ្នែក