តែប៉ុណ្ណេះអ្នកមានផ្ទះនៅច្បារអំពៅលែងពិបាកហើយ! រដ្ឋបាលរាជធានីភ្នំពេញ ចាត់ឲ្យបង្កើតក្រុមការងារសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ

ព័ត៌មានជាតិ

យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ បានចាត់ឲ្យបង្កើតក្រុមការងារចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

សមាសភាពក្រុមការងារដែលនឹងត្រូវចូលរួមមានដូចជា ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងលោក​ ចេង​ មុនីរ៉ា​ អភិបាលខណ្ឌច្បារអំពៅ​ និងលោក​ ពេជ្រ​ កែវមុនី​ អភិបាលខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក១៧នាក់ផ្សេងទៀត ដោយមានភារកិច្ច ចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន, ចុះស្រង់ស្ថិតិប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត៕

Image result for ស្ទះច្បារអំពៅ