នាយចឺម ឆាតជាញ៉ែរសង្សារគេ ត្រូវបានគេវាយបែកក្បាល និងរបួសដៃជើង (មានវីដេអូ)….

ព័ត៌មានជាតិ

តារាចំរៀងនាយចឺម ត្រូវបានជនសង្ស័យប្រើហិង្សា ដោយវាយនឹងដំបង ដោយជនសង្ស័យចោទប្រកាន់ថា ឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន។

ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ៤ៈ២០នាទីរសៀល នាថ្ងៃពុធ ០៧រោច ខែ មិគសិរ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ជាករណីហិង្សាដោយចេតនា ប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចបានអោយដឹងថា៖ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅនាយចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ។

ដោយឡែក ជនសង្ស័យឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន ដោយជនសង្ស័យបានយកកំណាត់ឈើប្រវែងប្រហែល ១ម៉ែត្រមកវាយជនរងគ្រោះបណ្តាលអោយមានរងរបួសត្រង់កំភួនដៃទាំងសងខាង និងបែកក្បាលចំនួន៥ថ្នេ ធ្ងន់ធ្ងរ ព្រមទាំងបែកទូរស័ព្ទ ម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់៕

វិដេអូគេវាយនាមចឺម ហើយគំរាមនៅហាងម៉ាស្សា

Posted by KH Daily News on Wednesday, December 18, 2019