បុរសម្នាក់ត្រូវរង្វាន់ស្រាបៀរកម្ពុជា១កេស អរពេកអង្គុយផឹ​កតែម្នាក់ឯង ស្រវឹ​ងដេកលើផ្លូវរថភ្លើង ត្រូវរថភ្លើងកិ​នដាច់ដៃ

ព័ត៌មានជាតិ

បុរសម្នាក់បន្ទាប់ពីផឹកស្រាដែលត្រូវរង្វាន់១កេសម្នាក់ឯងបណ្ដាលឲ្យស្រវឹងខ្លាំង ហើយបានទៅដេកនៅលើផ្លូវដេកលង់លក់អត់ដឹងខ្លួន ខណៈនោះមានរថភ្លើង១ខ្សែទៅដល់កិនបណ្ដាលឲ្យដាច់ដៃម្ខាង និងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលម៉ោង ៥ៈ៣០នាទីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចផ្លូវដែក រ៉ាអង្គតាភោក ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បុរសខាងលើត្រូវបានស្គាល់ឈ្មោះ ចិន អាយុ៣៧ឆ្នាំ ជាជនអនាថា មានស្រុកកំណើតនៅខេត្តពោធិ៍សាត់ រងរបួសដាច់ដៃខាងឆ្វេង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកភូមិបាននិយាយថា នៅវេលាល្ងាចថ្ងៃទី១៨ ខែធ្នូ បុរសរងគ្រោះបានទិញស្រាបៀរកម្ពុជា ១កំប៉ុង យកមកផឹក លុះគាស់ក្រវិលកំប៉ុងស្រាប់តែត្រូវរង្វាន់ ២៤កំប៉ុងស្មើរនិង១កេស ពេលនោះគាត់បានទៅដូរយកមកផឹកម្នាក់ឯងនៅកន្លែងស្នាក់នៅ។ លុះយប់បន្តិចបានប្ដូរទៅបន្តផឹកក្បែរផ្លូវរថភ្លើង ដោយ១កេសផឹកតែម្នាក់ឯប៉ុណ្ណោះ បន្ទាប់ពីផឹកស្រវឹងធ្លាក់ភ្នែក គាត់ក៏បានដេកលង់លក់ដោយយកដៃគងលើផ្លូវរថភ្លើង ។លុះដល់ពេលកើតហេតុមានរថភ្លើង១ខ្សែធ្វើដំណើរមកពីខេត្តកំពតចូលរាជធានីភ្នំពេញ បើកបរទៅដល់កិនបណ្ដាលឲ្យដាច់ដៃតែម្ដង ខណៈនោះគាត់បានស្រែកឲ្យអ្នកជិតខាងជួយទើបមានការភ្ញាក់ផ្អើលទាំងព្រឹក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់មកនគរបាលប៉ុស្តិ៍កាកាបទី២បានចុះទៅកាន់កន្លែងកើតហេតុជួយហៅរថយន្តពេទ្យដើម្បីដឹកទៅសង្រ្គោះដែរតែមិនមានរថយន្តពេទ្យណាមួយទៅទេ ទើបអ្នកភូមិយកម៉ូតូកង់បីដឹកទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង។លុះពេលដឹកទៅដល់មន្ទីរពេទ្យបង្អែកដោយរបួសធ្ងន់ពេកគ្រូពេទ្យបានបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ដោយបានយកដៃដែលដាច់ទៅជាមួយដើម្បីឲ្យគ្រូពេទ្យជួយតភ្ជាប់ឡើងវិញប៉ុន្តែពុំដឹងថាអាចតបានឬមិនបានឡើយ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​