ស្ត្រីរងគ្រោះ ដែលត្រូវអធិការរងក្រុងបាវិតបាញ់ ដោយសារយកម្ហូបមកយឺត ឥលូវនេះបានស្លាប់បាត់បង់ជីរិតហើយ

ព័ត៌មានជាតិ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ​ដែល​ត្រូវបានលោក​ កែវ​ ចិត្រា​ អាយុជិត៣០ឆ្នាំ ជាអធិការរងក្រុងបាវិត ​(ជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់) បាញ់កាលពីយប់ម្សិលមិញនោះ ឥលូវនេះបានស្លាប់​បាត់​បង់​ជីវិត​ហើយនៅក្នុង​មន្ទីរ​ពេទ្យ​ប្រទេស​វៀតណាម​ ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក​។ ចំណែកអធិការរងជាឃាតករ​ នឹងត្រូវរៀបចំសំណុំរឿងបញ្ជូនទៅ​ តុលាការ​ចាត់ការ​តាមនីតិវិធីច្បាប់​ ។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ជនដៃដល់ជាអធិការរងក្រុងបាវិត បានដកកាំភ្លើងបាញ់ចំនួន២គ្រាប់ ​​ដោយ​មួយ​គ្រាប់​បាញ់​ទៅលើ​មេឃ និង​មួយ​គ្រាប់​ទៀត​បាញ់​ចំ​ស្ត្រី​រងគ្រោះជាថៅកែហាងតែម្តង។ បើយោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ស្នងការបានឲ្យដឹងថា មូលហេតុដែលឈានដល់ការបាញ់ប្រហារបែបនេះ គឺដោយសារតែជនដៃដល់ខឹងម្ចាស់ហាងយកម្ហូបមកយឺតពេក៕