តើអ្នកណាខ្លះមិនទាន់ស្គាល់កញ្ញា Stella ដែល​កំពុង​ល្បី​ខ្លាំង​ក្នុង​ហ្វេសប៊ុក តោះមកមើលទាំងអស់គ្នា!

សង្គម

អ្នកដែលតាមដានបណ្តាញសង្គមហ្វេសប៊ុក ប្រាកដជាស្គាល់តារាសម្តែង Stella ច្បាស់ហើយ ព្រោះកញ្ញាកំពុង ទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជន ក្រោយថតស្ពតពាណិជ្ជកម្មនានា និងជាពិសេសគឺតាមរយៈវីដេអូ Vlong របស់ Youtuber ហេង វិសាល តែម្តង។ យ៉ាងណាមិញ ពេលនេះកញ្ញា និងលោក ហេង វិសាល បានចាប់ដៃគ្នាសម្តែង MV ថ្មីមួយបទក្រោមចំណងជើងថា «មនុស្សអរូប» កំពុងទទួលបានការគាំទ្រច្រើន។

តារាស្រីកូនកាត់អាល្លឺម៉ងរូបនេះហាក់ទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងបណ្តាញសង្គមនា ព្រោះរូបសម្រស់ ស្រស់ស្អាតខ្លាំងតែម្តង។ Stella ត្រូវបានមនុស្សជា​ច្រើន ​មិនថា​ជាស្រីឬជាមនុស្សប្រុសឡើយ សុទ្ធសឹងតែពោលពាក្យសរសើរពីរូបនាងគ្រប់គ្នា រហូតមានផេកជាច្រើនយករូបនាងទៅបង្ហោះចែកចាយជាបន្តបន្ទាប់ ស្ទើរតែពេញហ្វេសប៊ុកតែម្តង។

MV ចម្រៀងថ្មីក្រោមចំណងជើងចាស់ «មនុស្សអរូប» នេះកញ្ញា និង លោក ហេង វិសាល បានរួមគ្នាសម្តែងយ៉ាងសម រួមជាមួយនឹងចរិកពិតរបស់អ្នកទាំងពីរចូលគ្នាផងនោះ កាន់តែធ្វើឲ្យទស្សនិកជន ដែលបានទស្សនា MV ចម្រៀងនេះហើយ រីករាយសប្បាយចិត្តក្នុងការទស្សនា ជាមួយនឹងសាច់រឿងស្នេហាបែបយុវវ័យរបស់ពួកគេ៕