ចោរជនជាតិចិន២នាក់កំពុងគាស់ផ្ទះ ស្រាប់តែម្ចាស់ផ្ទះទាន់ ហើយចោរក៏តដៃ តែប៉ះម្ចាស់ផ្ទះមានអាវុធបាញ់ ស្លាប់ម្នាក់ រងរបួសម្នាក់

ព័ត៌មានជាតិ

(ដំណឹងបឋម) នៅយប់រំលងអាធ្រាត្រ ម៉ោងជាង១២ ឆ្លងចូលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ នៅផ្លូវលេខ២១៦ ផ្ទះលេខ៧៦ ក្នុងក្រុមទី៨ភូមិ៣ សង្កាត់លេខ៤ ក្រុង ខេត្ត ព្រះសីហនុ មានករណីជនជាតិចិន២នាក់ចូលទៅគាស់ទូរដែកបម្រុងយកប្រាក់ ហើយក្នុងពេលជនសង្ស័យកំពុងធ្វើសកម្មភាព ម្ចាស់ផ្ទះដែលជាមន្ត្រីនគរបាលព្រំដែនទឹក ចូលទៅទាន់ ក្រុមជនសង្ស័យបានប្រើដែកគាស់០២ដើម វ៉ៃទៅលើជនរងគ្រោះ ប៉ុន្តែភ្លាមនោះម្ចាស់ផ្ទះជាមន្ត្រីនគរបាលព្រំដែនទឹក ដែលមានអាវុធក្នុងដៃបាន ផ្ទុះអាវុធជាច្រើនគ្រាប់បាញ់ទៅលើក្រុមជនសង្សយ័ បណ្តាលអោយជនសង្ស័យម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតរបួសធ្ងន់បច្ចុប្បន្នកំពុងសង្គ្រោះគ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក)។ សមត្ថកិច្ចបញ្ជាក់ថា ម្ចាស់ផ្ទះឈ្មោះ លី ទី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរនគរបាលព្រំដែនជើងទឹក ៕