[ព័ត៌មានទាន់ហេតុការណ៍] មុននេះបន្តិច រលំបាក់អគារ៧ជាន់នៅកែប ជាប់មនុស្សក្នុងនោះ ជាង៤០នាក់! (មានវីដេអូ)

ព័ត៌មានជាតិ

មុននេះបន្តិចមានការ Live វីដេអូផ្សាយផ្ទាល់ពីគណនីមួយដែលមានឈ្មោះថា Hai Dany បានឲ្យដឹងថា មានករណីរលំបាក់អគារ៧ជាន់ យ៉ាងរន្ធត់នៅក្នុងកែប។

នេះបើយោងតាមការលើកឡើង របស់ម្ចាស់គណនីដែលនៅក្នុងហេតុការណ៍នេះផ្ទាល់ បានប្រាប់ឲ្យដឹងថា យ៉ាងហោចណាស់ក៏មានមនុស្សជាង៤០នាក់ជាប់នៅក្នុងអាគារនេះ។

គួរបញ្ជាក់ផងដែរថា អាគារដែលបាក់នេះមានទីតាំងស្ថិតនៅជិតវត្តសមាធិ។
ប៉ុន្តែមកទល់ពេលនេះ ខាងសមត្ថកិច្ចកំពុងតែធ្វើការអន្តរគមន៍ យ៉ាងដុតដៃដុតជើង ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងនោះ៕

បាក់អគារនៅកែប

Posted by Hai Dany on Friday, January 3, 2020