[ព័ត៌មានបឋម] រលំបាក់អគារ៧ជាន់នៅកែប ជាប់មនុស្សក្នុងនោះ ជាង៤០នាក់!

ព័ត៌មានជាតិ

ក្រុងកែប៖ នៅវេលាម៉ោង 16:30នាទី មុននេះបន្តិចមានករណីរលំបាក់អគារ៧ជាន់ យ៉ាងរន្ធត់នៅក្រុងកែប ដែលកំពុងសាងសង់ បណ្តាលឲ្យមានអ្នករងគ្រោះជាង៤០នាក់កំពុងជាប់ក្រោមគំនរអាគារ ។

ខណ:ពេលនេះ ក្រុមជួយសង្រ្គោះ បានជួយជនរងគ្រោះ 7នាក់ ចេញពីគំនរបែកបាក់ និងកំពុងស្វែងរកជនរងគ្រោះបន្ថែម ។