សូមប្រយ័ត្ន! អ្នកជំនាញសុខភាពបានឱ្យដឹងថា វីរុសCoronavirus អាចសម្លាប់មនុស្ស៦៥លាននាក់ក្នុងរយៈពេលតែ១៨ខែប៉ុណ្ណោះ

ព័ត៌មានអន្តរជាតិ

វីរុសកាចសាហាវ Coronavirus កំពុងតែរាតត្បតពាសពេញពិភពលោកហើយ។ បើតាមព័ត៌មានបឋមមកទាល់ពេលនេះ វីវុសនេះ បានសម្លាប់មនុស្សចំនួន ៤២នាក់ និងប្រមាណជាង ១៣០០នាក់បានឆ្លងជំងឺកាចសាហាវនេះ។ 

យោងតាមសម្តីរបស់ លោក Eric Toner ដែលជាអ្នកវិទ្យាសាស្រ្តនិងជាអ្នកជំនាញសុខភាព នៅមជ្ឈមណ្ឌលសុវត្ថិភាពសុខភាពអាមេរិកបានឲ្យដឹងថាក្រុមការងារលោកបានធ្វើការស្រាវជ្រាវគំរូលើវីរុសនេះតាមរយៈស្រាវជ្រាវលើប្រព័ន្ធកុំព្យូរទ័រ ហើយរកឃើញទិន្នន័យនៃ វីរុស Coronavirus នេះអាចនឹងសម្លាប់មនុស្សទូទាំងពិភពលោកប្រមាណ ៦៥លាននាក់ក្នុងរយៈពេលតែ១៨ខែប៉ុណ្ណោះ។

គួរបញ្ជាក់ថា រហូតមកទាល់ពេលនេះ វីរុស coronavirus បានរីករាលដាលដល់ សហរដ្ឋអាមេរិក វៀតណាម សិង្ហបុរី អូស្រ្តាលី នេប៉ាល់។ វីរុសនេះកាចសាហាវហើយឆ្លងតាមរយៈផ្លូវដង្ហើម ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន។ 

ប្រភព៖ dailymail

កាន់តែធ្ងន់ធ្ងរ! អ្នកជំនាញសុខភាពអាមេរិកថា វីរុសCoronavirus អាចសម្លាប់មនុស្ស៦៥លាននាក់ប្រើពេលតែ១៨ខែ