សូមឈប់ភ័​យខ្លា​ចវីរុស កូរូណានេះទៀតទៅ

សង្គម

នៅថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២០ នេះ មានហ្វេសប៊ុកមួយឈ្មោះ Rapon Sok បានប្រាប់ឲ្យដឹងថា៖ “សូមបងប្អូនប្រជាពលរដ្ឋកម្ពុជា ឈ​ប់ភ័យខ្លា​ចវីរុសកូរូណានេះទៀតទៅ ព្រោះវីរុសនេះមិនទាន់មកដល់ស្រុកទេសយើងនោះទេ ហើយអ្ន​កឆ្លងវីរុសនេះ មិនមែនសុទ្ធតែស្លា​ប់នោះទេ។ សូមបងប្អូនពង្រឹងប្រព័ន្ធការពាររបស់ខ្លួន ដោយការហូបស្អាត ការផឹកស្អាត ការរស់នៅស្អាត និងកុំបំបា​ក់ស្មារតីរបស់ខ្លួន។ វីរុសជាច្រើន ត្រូវបានសំ​លាប់ដោយសារប្រព័ន្ធការពារខ្លួនប្រាណយើងរឹងមាំ។

មួយទៀត សូមបងប្អូនឈប់ជឿពាក្យសម្តីជននិយាយមិនពិតថា មានមេរោគកូរូណាមកដល់កម្ពុជា។ វីរុសកូរូណាមាននៅលើខ្លួនបុគ្គលណា គ្មាននណាម្នាក់ដឹងក្រៅពីមន្ទីរពិសោធន៍ទេ។ សម្រាប់កម្ពុជាគួរណាស់ក្រសួងសុខាភិបាលត្រូវដឹងមុនគេ ព្រោះមន្ទីរពិសោធន៍ជាតិ ឬមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា នៅក្រោមការគ្រប់គ្រងដោយក្រសួងសុខាភិបាល មិនមែនអ្នកសារព័ត៌មានទេ។ សូមជឿជាក់ថា ក្រសួងសុខាភិបាលកម្ពុជា មិនលាក់បាំងព័ត៌មានពិតនោះទេ។”៕